មហាសេដ្ឋី ហុងកុងម្នាក់ដែលត្រូវគេស្គាល់ឈ្មោះ Cecil Chao បានគ្រោងចាយប្រាក់ប្រមាណ ១៨០ លានដុល្លារទៅឱ្យដល់បុរសរូបណាដែលអាចយកឈ្នះបេះដូងកូនស្រីជាទី ស្រឡាញ់របស់គាត់ ។ មហាសេដ្ឋីរូបនេះត្រូវបានគេដឹងថា អាចរកចំណូលបានច្រើនសន្ធឹកសន្ធាប់ក្នុងមួយឆ្នាំៗ តាមរយៈក្រុមហ៊ុន Cheuk Nang Holding Ltd ដែលជាក្រុមហ៊ុនអចលទ្រព្យដ៏ធំផ្តោតលើការអភិវឌ្ឍអគារខ្ពស់ប្រណីត និង មានតម្លៃខ្ពស់នៅហុងកុង ។

ទឹកប្រាក់សម្រាប់ផ្តល់ឲ្យអនាគតកូនប្រសារប្រុសនេះគឺជាទឹកប្រាក់ ដែលបានដាក់ថ្មី ព្រោះកាលពីឆ្នាំ ២០១២ លោកបានព្យាយាមរកប្តីឲ្យកូនស្រីម្តងរួចហើយដោយផ្តល់ប្រាក់ប្រមាណ ៦០ លានដុល្លារ តែមិនអាចទៅរួច ឯនៅឆ្នាំ ២០១៤ លោកក៏បង្កើនដល់ ១២០ លានដុល្លារ ហើយមកទល់ពេលនេះទឹកប្រាក់នោះបានឡើងដល់ ១៨០ លានដុល្លារតែម្តង ។

0 comments:
Post a Comment